On November 9, 2026. On the auspicious occasion of the 73rd Anniversary of Independence Day (November 9, 1953 – November 9, 2026), the Cambodian Hemophilia Association proudly extends our deepest respect and warmest congratulations in honoring the heroic royal crusade of His Majesty King Norodom Sihanouk, the Father of National Independence, Territorial Integrity, and National Unity.
May the spirit of November 9 continue to inspire the preservation of independence, sovereignty, peace, and sustainable development throughout the Kingdom of Cambodia.
May the Cambodian people be blessed with peace, happiness, and the four Buddha blessings: Longevity, Nobility, Health, and Strength.
នៅថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃ ខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) សមាគមជំងឺហេម៉ូហ្វីលាកម្ពុជា សូមចូលរួមសម្តែងនូវមោទនភាព និងអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា និងព្រះរាជហឫទ័យវីរភាពដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
សូមឱ្យស្មារតីនៃ “៩ វិច្ឆិកា” ក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា្នក្នុងការបន្តថែរក្សាការពារឯករាជ្យ អធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជាយើង។
សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមជួយបីបាច់ថែរក្សាអភិបាលប្រោសព្រំ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

