On July 25, 2026, at 2:00 PM, the President of the association and the working group visited the physiotherapy facility and met with Mr. Pang Sarun, the President of the Cambodian Physical Therapy Association (CPTA), to discuss the request for a memorandum of understanding on the following tasks:
1) Exchange, share knowledge, and promote hemophilia and the importance of physiotherapy
2) In-depth training in physiotherapy knowledge and skills for the effective and correct treatment of hemophilia patients
3) Providing training or physiotherapy to hemophilia families and patients
4) Seeking opportunities for mutual support.




ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២រសៀល ប្រធានសមាគម និងក្រុមការងារ បានធ្វើទស្សនកិច្ចទីតាំងព្យាបាលដោយចលនា និង ជួបជាមួយលោក ប៉ង សារុន ប្រធានសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា ដើម្បីពិភាក្សាអំពីការស្នើសុំចុះអនុស្សរណៈយោគយល់ លើកិច្ចការងារមួយចំនួន ដូចខាងក្រោម៖
១) ការផ្លាស់ប្ដូរ ចែករំលែកចំណេះដឹង និងផ្សព្វផ្សាយ អំពីជំងឺហេម៉ូហ្វីលា និងសារៈសំខាន់ នៃការព្យាបាលដោយចលនា
២) ការបណ្ដុះបណ្ដាលចំណេះដឹង និងជំនាញ លើការព្យាបាលដោយចលនាឲ្យស៊ីជម្រៅ ចំពោះការព្យាបាលអ្នកជំងឺហេម៉ូហ្វីលា ឲ្យមានប្រសិទ្ធិភាព និងត្រឹមត្រូវ
៣) ការផ្តល់វគ្គបណ្ដុះបណ្ដាល ឬ ព្យាបាលដោយចលនា ដល់ក្រុមគ្រួសារអ្នកជំងឺ និង អ្នកជំងឺហេម៉ូហ្វីលា
៤) ស្វែងរកលទ្ធភាពគាំទ្រគ្នាទៅវិញទៅមក។

