On August 14, 2026, the General Department of Social Affairs Policy—represented by its Director General, H.E. Yeap Malino—and the Hemophilia Association of Cambodia officially signed a Memorandum of Understanding (MOU), following high-level authorization from the Minister of Social Affairs, Veterans and Youth Rehabilitation.
The MOU aims to promote and support the Association’s activities in the following areas:
- Coordinating and integrating the challenges faced by hemophilia patients into national social affairs action plans or policies, subject to practical feasibility.
- Developing strategies to identify additional hemophilia patients in Cambodia through various mechanisms.
- Providing technical support and guidance on legal frameworks and regulatory instruments relevant to the social affairs sector.
- Collaborating on programs and meetings designed to enhance the well-being of hemophilia patients and their families. 5. Grant the association access to the Ministry’s Integrated Case Management System (ICMS) for the benefit of its members who are patients with hemophilia.
Link: https://surl.li/chvzuw
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច តំណាងដោយលោកអគ្គនាយក ឯកឧត្ដម យៀប ម៉ាលីណូ និង សមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈនៃការយោគយល់គ្នា បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីនឹងជំរុញ និងគាំទ្រ ដល់កិច្ចការសមាគមមួយចំនួន ដូចខាងក្រោម៖
១.សម្របសម្រួល និងបញ្ចូលបញ្ហាប្រឈមរបស់អ្នកជំងឺហេម៉ូហ្វីលា ទៅក្នុងផែនការសកម្មភាពឬគោលនយោបាយ ជាតិសង្គមកិច្ច ទៅតាមលទ្ធភាពជាក់ស្តែង។
២.យុទ្ធសាស្រ្ត ក្នុងការស្វែងរកអ្នកជំងឺហេម៉ូហ្វីលាបន្ថែម ក្នុងប្រទេសកម្ពុជា តាមរយៈយន្តការមួយចំនួន។
៣.គាំទ្រផ្នែកបច្ចេកទេស និងតម្រង់ទិសផ្នែកច្បាប់/លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច ដល់សមាគម។
៤.ចូលរួមសហការក្នុងកម្មវិធី និងកិច្ចប្រជុំនានា ដែលរៀបចំក្នុងគោលដៅ លើកកម្ពស់សុខុមាលភាពអ្នកជំងឺហេម៉ូហ្វីលា និងគ្រួសារ។
៥.អនុញ្ញាតឱ្យសមាគម មានឱកាសប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងករណីរួម (ICMS System) របស់ក្រសួង ដើម្បីជាផលប្រយោជន៍នានា ដល់សមាជិកអ្នកជំងឺហេម៉ូហ្វីលា។
Link: https://surl.li/chvzuw

