On 15 October 2026. On the solemn occasion of the Commemoration Day of His Majesty King-Father Norodom Sihanouk, the Heroic King, Father of National Independence, Territorial Integrity, and Khmer National Unity (15 October 2012 – 15 October 2026), the Cambodian Hemophilia Association expresses our deepest gratitude and utmost respect in loving memory of His Majesty’s royal crusade in winning national independence, and his greatest dedication and sacrifice for the Cambodian nation and its people.
May His Majesty’s Royal Soul rest in eternal peace and serenity.
នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦
ក្នុងឱកាសដ៏សំខាន់នៃ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២៦) សមាគមជំងឺហេម៉ូហ្វីលាកម្ពុជា សូមសម្តែងនូវកតញ្ញូកតវេទិតាធម៌ និងការចងចាំយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណ និងព្រះរាជវីរកម្មអង់អាចឥតឧបមា ក្នុងការទាមទារឯករាជ្យជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រខ្មែរ។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះបរមរតនកោដ្ឋ សូមព្រះវិញ្ញាណក្ខន្ធ ព្រះអង្គ បានយាងទៅបដិសន្ធិក្នុងព្រះសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
Link: https://www.facebook.com/share/p/1Bw2ScGB5i/

