On 23 October 2026. On the historic occasion of the 35th Anniversary of the Paris Peace Agreements (23 October 1991 – 23 October 2026), the Cambodian Hemophilia Association presents our deepest respects and warmest congratulations in honoring national unity, reconciliation, and the enduring foundation of peace in Cambodia.
May the spirit of the Paris Peace Agreements continue to strengthen national harmony, stability, and sustainable development for the entire Cambodian nation.
May the Cambodian people be blessed with peace, happiness, and the four Buddha blessings: Longevity, Nobility, Health, and Strength.
នៅថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃ ខួបលើកទី៣៥ នៃទិវាប្រវត្តិសាស្ត្រ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦) សមាគមជំងឺហេម៉ូហ្វីលាកម្ពុជា សូមចូលរួមសម្តែងនូវកតញ្ញូតាធម៌ និងអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះស្មារតីរួមរឹតសាមគ្គីភាពជាតិ ឯកភាពជាតិ និងការស្វែងរកសន្តិភាពជូនមាតុភូមិកម្ពុជា។
សូមឱ្យស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងជានិរន្តរ៍ ព្រមទាំងនាំមកនូវសេចក្តីសុខ ក្សេមក្សាន្ត ដល់ប្រជាជាតិខ្មែរទាំងមូល។
សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមជួយបីបាច់ថែរក្សាអភិបាលប្រោសព្រំ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
Link: https://www.facebook.com/share/p/1FURiQJ2Cx/

