On Sunday, September 6, 2026, at the Angkor Hospital for Children (AHC) in Siem Reap province, the Cambodian Hemophilia Association (CHA) organized a handover ceremony for financial support provided by Save One Life, Inc. (SOL). The assistance was distributed to 28 beneficiaries—individuals living with hemophilia and their families—who are currently facing hardship.
During the event, the association’s team and volunteers facilitated a gathering that included:
- Welcoming the families and sharing health-related information;
- Directly distributing financial support from Save One Life to the beneficiaries and their guardians;
- Taking commemorative photos and fostering a warm, friendly atmosphere between the families and the team.
The Cambodian Hemophilia Association extends its deepest gratitude to Save One Life, Inc. and all the generous donors who supported this initiative, helping to bring smiles and encouragement to the hemophilia community in Cambodia.
នៅខេត្តសៀមរាប ថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកុមារអង្គរ (AHC), សមាគមជំងឺហេម៉ូហ្វីលាកម្ពុជា (CHA) បានរៀបចំកម្មវិធីប្រគល់ថវិកាឧបត្ថម្ភពីអង្គការ Save One Life, Inc. (SOL) ជូនដល់អ្នកទទួលផលប្រយោជន៍ចំនួន ២៨ នាក់ ដែលជាអ្នកជំងឺហេម៉ូហ្វីលា និងគ្រួសារដែលកំពុងជួបការលំបាក។
នៅក្នុងឱកាសនោះដែរ ក្រុមការងារសមាគម រួមជាមួយក្រុមអ្នកស្ម័គ្រចិត្ត បានរៀបចំសកម្មភាពជួបជុំ រួមមាន៖
១) ការស្វាគមន៍ និងការចែករំលែកព័ត៌មានសុខភាពជូនដល់គ្រួសារអ្នកជំងឺ
២) ការប្រគល់ថវិកាឧបត្ថម្ភពីអង្គការ Save One Life ដោយផ្ទាល់ជូនដល់អ្នកទទួលផលប្រយោជន៍ និងអាណាព្យាបាល
៣) ការថតរូបអនុស្សាវរីយ៍ និងការបង្កើតបរិយាកាសស្និទ្ធស្នាលរវាងគ្រួសារអ្នកជំងឺ និងក្រុមការងារ
សមាគមជំងឺហេម៉ូហ្វីលាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ Save One Life, Inc. និងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីនេះ ដើម្បីនាំមកនូវស្នាមញញឹម និងកម្លាំងចិត្តដល់សហគមន៍ហេម៉ូហ្វីលាក្នុងប្រទេសកម្ពុជា។

